ត្រប់ពុតលំញងជាឱថសធម្មជាតិ ព្យាបាលជំងឺបានយ៉ាងពូកែស័ក្កសិទ្ធ

រុក្ខជាតិ ត្រប់ពុតលំញង។​ ត្រប់ពុតលំញងមិនត្រឹមតែយកមកធ្វើជាមួយម្ហូប សម្លរ ឆា អន្លក់តែប៉ុណ្ណោះទេ វាក៏ជាឱសថព្យាបាលជំងឺបានមួយចំនួនយ៉ាងមានប្រសិទ្ធ។ ខាងក្រោមនេះយើងនឹងបង្ហាញអ្នកពីការព្យាបាល និងការប្រើប្រាស់អោយបានត្រឹមត្រូវ។
 -ផ្នែកប្រើប្រាស់ ឫស ស្លឹក ផ្លែ ផ្កា។ រសជាតិ ខារ-ហឹរ ធាតុមធ្យម (មានជាតិពុលតិច)។ កន្លែងដាំដុះ ដុះដោយខ្លួនឯង តាមដីវាលទំនាប ឬគេដាំជាបន្លែ។
-លក្ខណៈរុក្ខជាតិ ជាចុល្លព្រឹក្សប្រភេទតូច កំពស់ ៨០-២៥០សម​ ដើមមានបន្លា។ ស្លឹក ពណ៍បៃតងចាស់ មានរោមទាំងសងខាង ដុះឆ្លាស់ទង ឆែកពី ៥-៧ តាមទ្រនុងស្លឹកខាងក្រោមមានបន្លា។ ផ្កា កញ្ចុំផ្កា ចេញពីប្រគាបស្លឹក និងចុងមែក ផ្កាពណ៍ ស ចែកជាប្រាំ។ ផ្លែ រលោងមូល ពេលទុំពណ៍លឿង មានទំហំពី ១០-១៥មម។
 ការព្យាបាល៖ ឈឺចង្កេះ ប៉ះទង្គិច រាំងរដូវ ឈឺក្រពះ ឈឺធ្មេញ ក្អក កើតពិស។


កំរិត និងរបៀបប្រើ៖ ពី ១០-១៥ក្រាម​ ដាំផឹក ក្នុងមួយថ្ងៃ។
បញ្ជាក់៖ ហាមប្រើស្រ្តីមានផ្ទៃពោះ។

ត្រប់ពុតលំញងជាឱថសធម្មជាតិ ព្យាបាលជំងឺបានយ៉ាងពូកែស័ក្កសិទ្ធ ត្រប់ពុតលំញងជាឱថសធម្មជាតិ ព្យាបាលជំងឺបានយ៉ាងពូកែស័ក្កសិទ្ធ Reviewed by AIRNEWS9 on December 14, 2018 Rating: 5

No comments:

Powered by Blogger.